យោងតាមការចុះផ្សាយពីប្រភពបរទេស ការកើនឡើងជាតិខ្លាញ់អាក្រក់ក្នុងឈាមយូរអង្វែង ធ្វើឱ្យស្ទះសរសៃឈាម និងបង្កហានិភ័យដល់ជំងឺបេះដូង។
អ្នកគួរប្រុងប្រយ័ត្ន ប្រសិនបើពេលដើរអ្នកមានអារម្មណ៍ថា ឈឺរមួលសាច់ដុំជើង, ឈឺចុកចាប់នៅគូទឬកំភួនជើង, ជើងត្រជាក់ខុសធម្មតា, ស្ពឹកឬស្រពន់ជើង, និងសាច់ដុំជើងចុះខ្សោយឆាប់ហត់។
រោគសញ្ញាទាំងនេះបង្ហាញថាឈាមមិនអាចដឹកនាំអុកស៊ីហ្សែនទៅចិញ្ចឹមជើងបានគ្រប់គ្រាន់ ដែលតម្រូវឱ្យអ្នកត្រូវទៅពិនិត្យសុខភាពជាបន្ទាន់ កាត់បន្ថយអាហារខ្លាញ់មិនល្អ និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៕