យោងតាមការចុះផ្សាយពីប្រភពបរទេស ការជ្រើសរើសអាហារពេលព្រឹកមិនត្រឹមត្រូវ អាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់មិនស្ថិតស្ថេរ។
គួរចៀសវាង៖ បបរ និងបន្លែត្រាំដែលធ្វើឱ្យជាតិស្ករឡើងលឿន, អាហារចៀនដែលមានជាតិខ្លាញ់ខ្ពស់, នំផ្អែមៗដែលបង្កើនភាពស៊ាំនឹងអាំងស៊ុយលីន, និងអាហារសល់ពីយប់ដែលខ្វះសារជាតិចិញ្ចឹម។
អ្នកគួរងាកមកញ៉ាំអាហារមានតុល្យភាព រួមមានប្រូតេអ៊ីន និងជាតិសរសៃ ដើម្បីជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាពពេញមួយថ្ងៃ៕