យោងតាមការចុះផ្សាយពីប្រភពបរទេស កំណកឈាមគឺជាគ្រោះថ្នាក់ដ៏ស្ងៀមស្ងាត់ដែលអាចបង្កឱ្យមានជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។
ប្រសិនបើអ្នកជួបប្រទះការឈឺចាប់ ឬតឹងខ្លាំងនៅដៃជើងពេលធ្វើចលនា ការហើមសាច់មិនប្រក្រតី ការស្ពឹកបាត់បង់អារម្មណ៍ អារម្មណ៍ត្រជាក់រ៉ាំរ៉ៃទោះបីអាកាសធាតុក្តៅ ឬស្បែកដៃជើងប្រែពណ៌ទៅជាក្រហម ស្វាយ ឬខៀវ សូមប្រញាប់ទៅពិនិត្យសុខភាពជាបន្ទាន់។
ភាពមិនប្រក្រតីទាំងនេះគឺជាសញ្ញាព្រមានពីការស្ទះសរសៃឈាម ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងព្យាបាលទាន់ពេលវេលា ដើម្បីការពារហានិភ័យដល់អាយុជីវិត៕