យោងតាមការចុះផ្សាយពីប្រភពបរទេស មិនមែនគ្រប់ផ្នែកនៃត្រីសុទ្ធតែផ្តល់គុណប្រយោជន៍នោះទេ ដោយសារវាអាចជាកន្លែងប្រមូលផ្តុំមេរោគ និងជាតិពុល។
អ្នកត្រូវជៀសវាងដាច់ខាតនូវ “ប្រមាត់ត្រី” ព្រោះវាមានជាតិពុលខ្លាំងដែលអាចបង្កជាជំងឺខូចថ្លើម និងតម្រងនោមធ្ងន់ធ្ងរ។ ផ្នែកផ្សេងទៀតដូចជា “អញ្ចាញត្រី” ងាយផ្ទុកមេរោគ និងកាកសំណល់ “ពោះវៀនត្រី” ងាយចម្លងបាក់តេរី “ថ្លើមត្រី” ដែលសំបូរជាតិពុលពីបរិស្ថាន និង “ក្បាលត្រីធំៗ” ដែលអាចមានជាតិបារតខ្ពស់ ក៏គួរកាត់បន្ថយការទទួលទានផងដែរ។
វិធីសាស្ត្រល្អបំផុតគឺជ្រើសរើសទទួលទានតែផ្នែកសាច់ត្រីដែលស្អាត ពីប្រភពមានសុវត្ថិភាព និងចម្អិនឱ្យបានឆ្អិនល្អ ដើម្បីទទួលបានជីវជាតិគ្រប់គ្រាន់ដោយគ្មានហានិភ័យ៕