យោងតាមការចុះផ្សាយពីប្រភពបរទេស ការផឹកកាហ្វេជារៀងរាល់ថ្ងៃមិនមែនជាបញ្ហាទេ ប៉ុន្តែប្រភេទកាហ្វេដែលអ្នកជ្រើសរើសទើបជារឿងសំខាន់។
បុរសអាយុ ៣៧ ឆ្នាំម្នាក់បានជួបបញ្ហាសុខភាពកើនឡើងសម្ពាធឈាម និងអង់ស៊ីមថ្លើមខ្ពស់ ដោយសារតែគាត់ចូលចិត្តផឹកកាហ្វេស្រាប់ដែលមានលាយជាតិស្ករ ទឹកដោះគោ និងក្រែមច្រើនលើសកំណត់។
ការទទួលទានជាតិស្ករ និងខ្លាញ់ទាំងនេះជាប្រចាំ បានបង្កជាការកើនឡើងកាឡូរី ដែលនាំទៅរកជំងឺខ្លាញ់រុំថ្លើម និងបញ្ហាសុខភាពជាច្រើនទៀត។ ដើម្បីរក្សាសុខភាព អ្នកជំនាញណែនាំឱ្យងាកមកទទួលទានកាហ្វេខ្មៅ ឬកាហ្វេដែលមិនសូវមានជាតិស្ករ ដើម្បីទទួលបានអត្ថប្រយោជន៍ពិតប្រាកដពីកាហ្វេ ដោយមិនប៉ះពាល់ដល់សុខភាព៕