យោងតាមការចុះផ្សាយពីប្រភពបរទេស ការងូតទឹកក្រោយម៉ោង ១០ យប់ អាចធ្វើឱ្យសរសៃឈាមកន្ត្រាក់ភ្លាមៗ និងបង្កើនហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូង ជាពិសេសចំពោះអ្នកដែលមានជំងឺប្រចាំកាយ។
ដើម្បីសុវត្ថិភាព អ្នកគួរងូតទឹកឱ្យបានមុនម៉ោង ៨ យប់ ដោយប្រើទឹកក្ដៅឧណ្ហៗ និងចៀសវាងការងូតទឹកពេលឃ្លាន ឆ្អែត ឬក្រោយពិសារគ្រឿងស្រវឹង។ ប្រសិនបើចាំបាច់ត្រូវងូតទឹកយប់ សូមកុំនៅម្នាក់ឯង ដើម្បីអាចជួយសង្គ្រោះបានទាន់ពេលវេលា ប្រសិនបើមានអាការមិនប្រក្រតី៕