យោងតាមការចុះផ្សាយពីប្រភពបរទេស ការបញ្ចេញទឹកកាមដោយខ្លួនឯងក្នុងកម្រិតសមស្រប មិនមែនជារឿងអាក្រក់នោះទេ ប៉ុន្តែវាផ្តល់ប្រយោជន៍ដល់បុរសចំនួន ៤ យ៉ាង៖
ជួយរក្សាមុខងារផ្លូវភេទឱ្យមានសុខភាពល្អ កាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត និងការរលាកផ្លូវទឹកនោម ជួយគ្រប់គ្រងបញ្ហាលូនទឹកកាមលឿន និងជួយកាត់បន្ថយភាពតានតឹងផ្លូវចិត្ត។
សកម្មភាពនេះត្រូវបានចាត់ទុកថាត្រឹមត្រូវ នៅពេលដែលវាមិនបង្កឱ្យមានការឈឺចាប់ ឬភាពអស់កម្លាំងខ្លាំង និងមិនប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ៕