យោងតាមការចុះផ្សាយពីប្រភពបរទេស ការស្រាវជ្រាវថ្មីបានបង្ហាញថា អ្នកដែលមានទម្លាប់ចូលគេងយប់ជ្រៅ ឬចូលចិត្តនៅយប់ជ្រៅ ងាយនឹងជួបប្រទះអារម្មណ៍ឯកោ និងមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរជាងអ្នកដែលចូលគេងលឿន។
មូលហេតុសំខាន់មួយគឺអារម្មណ៍ឯកោនៅពេលយប់ ដែលដើរតួនាទីជាកត្តាភ្ជាប់គ្នារវាងការគេងយប់ជ្រៅ និងការកើនឡើងនៃកម្រិតថប់បារម្ភ។ ក្រុមអ្នកជំនាញបានបញ្ជាក់ថា ការដោះស្រាយបញ្ហាអារម្មណ៍ឯកោ និងការថប់បារម្ភនៅពេលយប់ អាចជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការជួយកែលម្អសុខភាពផ្លូវចិត្តសម្រាប់អ្នកដែលចូលចិត្តនៅយប់ជ្រៅ។
ប្រសិនបើអារម្មណ៍ថប់បារម្ភចាប់ផ្តើមរំខានដល់ការរស់នៅប្រចាំថ្ងៃ អ្នកគួរពិគ្រោះជាមួយអ្នកជំនាញដើម្បីទទួលបានការជួយសង្គ្រោះទាន់ពេលវេលា៕