ការបង្ករោគផ្សិតដែលកើតឡើងជាញឹកញាប់នៅក្រចជើង និងម្រាមដៃ ច្រើនតែមានរោគសញ្ញាច្រើនដូចជា ការប្រែពណ៌ក្រចក ក្រចកឡើងក្រាស និងក្រចកពុកផុយ និងកោងឡើងលើ ឬចុះក្រោម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចាប់តាំងពីមេរោគផ្សិតអាចរស់នៅបានក្នុងកន្លែងមានសំណើម ស្រោមជើងសើមៗ និងស្បែកជើងសើមៗ សុទ្ធតែផ្តល់មជ្ឈដ្ឋានដ៏ល្អបំផុតសម្រាប់ការរស់នៅរបស់មេរោគផ្សិតនេះ។ ការបង្ករោគទាំងនេះទំនងជាកើតឡើងញឹកញាប់ណាស់ក្រោយពីអាយុ ៦០ឆ្នាំ និងចំពោះអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។
បើសិនជាអ្នកមានការបង្ករោគដោយមេរោគផ្សិតនៅក្រចកមែន យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ចូរកាត់ក្រចកឲ្យខ្លីៗ និងកាត់តំបន់ដែលឡើងក្រាស់នោះចោលផង
- មិនត្រូវប្រើប្រាស់កន្ត្រៃកាត់ក្រចកដែលធ្លាប់កាត់ក្រចកមានមេរោគមកកាត់ក្រចកដែលល្អឡើយ
- បើសិនជាអ្នកទៅឲ្យគេកាត់ក្រចកឲ្យ ចូរយកកន្ត្រៃកាត់ក្រចកខ្លួនឯងប្រើទៅ
- ចូរពាក់ស្រោមដៃដែលមិនជ្រាប់ទឹកនៅពេលលាងចាន ឬកម្រាល
- ចូរពាក់ស្រោមជើងដែលមានការជ្រាប់សំណើមចេញពីស្បែកឲ្យបានល្អ
- ចូរផ្លាស់ប្តូរស្រោមជើងនៅពេលវាប្រឡាក់ញើសច្រើន ឬនៅពេលជើងសើម
- ចូរសម្អាតស្រោមជើង និងធ្វើឲ្យស្រោមជើងស្ងួតជារៀងរាល់ថ្ងៃ និងលាបម្សៅប្រឆាំងមេរោគផ្សិតនៅក្នុងស្រោមជើងដើម្បីជួយឲ្យប្រអប់ជើងស្ងួតល្អ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរពាក់ស្រោមជើងដែលមានការទ្រទ្រង់ល្អ និងម្រាមជើងធំៗ
- ចូរចៀសវាងការដើរជើងទទេ៕