យោងតាមការចុះផ្សាយពីប្រភពបរទេស ទឹកតែស្លឹកត្របែកក្រៀមជួយសម្រួលការរំលាយអាហារ បញ្ចុះជាតិស្ករ ជំនួយបេះដូង និងជួយសម្រកទម្ងន់ដោយសារសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។
ទោះជាយ៉ាងណា កុំផឹកជំនួសទឹកធម្មតា ឬផឹកលើសពី ៤ សប្តាហ៍ជាប់គ្នា ព្រោះអាចប៉ះពាល់ដល់ក្រពះ។ គួរចៀសវាងការផឹកពេលឃ្លាន ហើយស្ត្រីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូនមិនគួរប្រើប្រាស់ឡើយ។ សំខាន់បំផុត មិនត្រូវឈប់ប្រើថ្នាំពេទ្យដើម្បីមកផឹកទឹកស្លឹកត្របែកជំនួសឡើយ ហើយអ្នកជំងឺរ៉ាំរ៉ៃគួរពិគ្រោះជាមួយគ្រូពេទ្យជាមុន៕