យោងតាមការចុះផ្សាយពីប្រភពបរទេស ការខូចខាតតម្រងនោមភាគច្រើនមិនមែនបណ្តាលមកពីការរួមភេទនោះទេ ប៉ុន្តែបណ្តាលមកពីទម្លាប់រស់នៅមិនល្អ៖
ការទប់ទឹកនោមយូរ, ការផឹកទឹកតិច, ការញ៉ាំអាហារប្រៃខ្លាំងនិងគ្រឿងស្រវឹង, ការប្រើប្រាស់ថ្នាំផ្ដេសផ្ដាស, និងការគេងមិនគ្រប់គ្រាន់។ ទម្លាប់ទាំងនេះដាក់បន្ទុកយ៉ាងខ្លាំងលើមុខងារចម្រោះរបស់តម្រងនោម។
ដើម្បីសុខភាពល្អ អ្នកគួរកែសម្រួលទម្លាប់ទាំងនេះ និងប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើមានអាការទឹកនោមពពុះ ឬហើមដៃជើង៕