អាការៈញឹកញាប់នៃជំងឺដំបៅក្រពះពោះវៀនគឺជាការឈឺងំ ឬឈឺបែបក្រហាយៗនៅក្នុងពោះ។ ការឈឺចាប់ច្រើនតែកើតឡើងនៅចន្លោះរន្ធផ្សិត និងឆ្អឹងជំនី ដោយភាគច្រើនបំផុតនោះកើតឡើងនៅពេលពោះគ្មានអាហារ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការឈឺចាប់ច្រើនតែកើតឡើងយូរពីច្រើននាទីដល់ច្រើនម៉ោង ហើយក៏នឹងកើតបាត់ៗរយៈពេលច្រើនថ្ងៃផងដែរ។ ខាងក្រោមនេះគឺជាមូលហេតុញឹកញាប់នៃការកើតដំបៅក្រពះពោះវៀន៖
- ការប្រើប្រាស់ថ្នាំពពួក Nonsteroid Anti-inflammatory Drugs (NSAIDs) ដូចជា Aspirin ឬ Ibuprofen
- ការបង្ករោគដែលកើតឡើងដោយបាក់តេរីឈ្មោះថា Helicobacter pylori (H.pylori)(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មានដុំសាច់ក្នុងក្រពះ ពោះវៀន ឬលំពែង៕