ជាតិកាហ្វេអ៊ីនគឺជាសារធាតុភ្ញោច ដែលវាត្រូវបានគេរកឃើញក្នុងអាហារមួយចំនួនបែបធម្មជាតិ និងខ្លះទៀតត្រូវបានគេបង្កើតឡើង។ វាអាចធ្វើឲ្យបេះដូងលោតញ៉ាប់ ឈឺក្បាល បញ្ហារំលាយអាហារ លើសសម្ពាធឈាម អារម្មណ៍ល្អ និងគេងមិនលក់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្មេងប្រហែលជាអាចមានអារម្មណ៍មិនល្អច្រើនទៅនឹងឥទ្ថិពលរបស់ជាតិកាហ្វេអ៊ីនជាងមនុស្សធំ ដោយសារតែពួកគេមិនអាចញ៉ាំវាបានច្រើន ហើយរាងកាយក៏មិនអាចស៊ូទ្រាំនឹងជីវជាតិរបស់កាហ្វេដូចមនុស្សធំដែរ។
ខាងក្រោមនេះគឺជាអ្វីដែលជាតិកាហ្វេអ៊ីនមិនអាចធ្វើបានសម្រាប់ក្មេង៖
- ការស្រេកទឹក៖ តាមពិតទៅ ជាតិកាហ្វេអ៊ីនគឺជាសារធាតុបញ្ចុះទឹកនោម ហើយវាក៏នឹងធ្វើឲ្យអ្នកញ៉ាំនោមច្រើនដោយមិនបាច់បង្គ្រប់ជាតិទឹកអ្វីបន្ថែមឡើយ
- ផ្តល់ជីវជាតិដែលក្មេងត្រូវការ៖ មានអំណះអំណាងមួយចំនួនបញ្ជាក់ថា ជាតិកាហ្វេអ៊ីនមានឥទ្ធិពលទៅលើរបៀបដែលកាលស្យូមត្រូវបានបឺតស្រូបចូលក្នុងខ្លួន ដែលវានាំឲ្យមានបញ្ហាដល់ឆ្អឹងបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ផ្តល់នូវថាមពលពិត៖ ជាតិកាហ្វេអ៊ីនប្រហែលជាធ្វើឲ្យអ្នកញ៉ាំមានអារម្មណ៍ថាកាន់មិនងងុយគេង ប៉ុន្តែវាមិនមែនផ្តល់ថាមពលពិតដល់គេឡើយ។ តាមពិតទៅ វាប្រហែលជាធ្វើឲ្យគេងមិនលក់ និងធ្វើឲ្យអ្នកញ៉ាំមានអារម្មណ៍អស់កម្លាំងកាន់តែខ្លាំងនៅថ្ងៃបន្ទាប់វិញ។ ក្មេងគួរតែមានថាមពលនៅពេលញ៉ាំអាហារសម្បូរជីវជាតិ៕