យោងតាមការចុះផ្សាយពីប្រភពបរទេស ការជ្រុះសក់ខ្លាំងអាចបណ្តាលមកពីរបបអាហារមិនត្រឹមត្រូវ ដោយអ្នកគួរកាត់បន្ថយអាហារម្សៅកែច្នៃ អាហារបំពង ត្រីមានជាតិបារតខ្ពស់ សាច់ក្រហម និងអាហារមានជាតិស្ករខ្ពស់ ព្រោះវាអាចបង្កការរលាក និងប៉ះពាល់ដល់ឫសសក់។
ប្រសិនបើសក់ជ្រុះខ្លាំងខុសធម្មតា អ្នកគួរជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីរកមូលហេតុ និងទទួលការព្យាបាលឱ្យបានត្រឹមត្រូវ៕