យោងតាមការចុះផ្សាយពីប្រភពបរទេសអាការៈមិនប្រក្រតីនៅពេលព្រឹកចំនួន ៥ អាចជាការដាស់តឿនថា សរសៃឈាមរបស់អ្នកកំពុងប្រឈមនឹងការឡើងជាតិខ្លាញ់ និងសភាពរឹងដូចថ្ម៖
ទីមួយគឺការវិលមុខ ឬឈឺក្បាលពេលក្រោកពីគេង ដែលបង្ហាញថាខួរក្បាលទទួលបានអុកស៊ីហ្សែនមិនគ្រប់គ្រាន់។ ទីពីរគឺការស្ពឹកដៃជើង ដែលជាសញ្ញានៃការរំខានដល់ចរន្តឈាម។ ទីបីគឺការមានអារម្មណ៍អស់កម្លាំងរហូតទោះបីបានសម្រាកគ្រប់គ្រាន់។ ទីបួនគឺអាការតឹងទ្រូង ឬញ័រទ្រូងនៅពេលភ្ញាក់ពីគេង ដែលអាចជាសញ្ញានៃជំងឺសរសៃឈាមបេះដូង។
ចុងក្រោយគឺការដកដង្ហើមញាប់ ឬហត់នៅពេលផ្លាស់ប្តូរឥរិយាបថ។ ប្រសិនបើមានរោគសញ្ញាទាំងនេះ អ្នកគួរប្រញាប់ទៅពិនិត្យសុខភាព និងអនុវត្តរបបអាហារ “៣ ទាប” (កាត់បន្ថយអំបិល ស្ករ និងខ្លាញ់) ដើម្បីការពារហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូង៕