តែបៃតងអាចជួយដល់មនុស្សយើងលើសពីការមិនឲ្យងងុយគេងទៅទៀត គឺអាចធ្វើឲ្យអ្នកកាន់តែឆ្លាតជាងមុន។ ធាតុផ្សំដ៏សកម្ម និងសំខាន់នោះគឺជាតិកាហ្វេអ៊ីនដែលត្រូវបានគេដឹងថាជាសារធាតុភ្ញោច។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាមិនមានច្រើនដូចក្នុងកាហ្វេឡើយ ប៉ុន្តែវាគ្រប់គ្រាន់សម្រាប់ផ្តល់នូវការឆ្លើយតបដោយមិនធ្វើឲ្យចេញជាឥទ្ធិពលប៉ះពាល់ដូចកាហ្វេអ៊ីនច្រើនពេកឡើយ។
អ្វីដែលជាតិកាហ្វេអ៊ីនធ្វើការក្នុងខួរក្បាលគឺទៅទប់ស្កាត់សារធាតុបញ្ជូនសញ្ញាសរសៃប្រសាទឈ្មោះថា Adenosine។ បែបនេះ វានឹងបង្កើនការដុតចំហេះសរសៃប្រសាទ និងកំហាប់របស់សារធាតុចម្លងសរសៃប្រសាទដូចជា Dopamine និង Norepinephrine។ កាហ្វេអ៊ីនត្រូវបានគេសិក្សាយ៉ាងខ្លាំងកាលពីមុន ហើយក៏អាចនាំឲ្យមានការរីកចម្រើនខ្លាំងដល់មុខងារខួរក្បាលជាច្រើនដូចជា ជួយឲ្យមានអារម្មណ៍ល្អ បង្កើនការប្រុងប្រយ័ត្ន និងការចងចាំ។
យ៉ាងណាមិញ តែបៃតងផ្ទុកទៅដោយសារធាតុច្រើនជាងកាហ្វេអ៊ីនទៅទៀតដូចជា អាស៊ីតអាមីណេ L-theanine ដែលអាចឆ្លងចូលទៅក្នុងខួរក្បាលបាន។ អាស៊ីតអាមីណេមួយនេះនឹងបង្កើនសកម្មភាពទប់ស្កាត់សារធាតុចម្លងសរសៃប្រសាទ GABA ដែលអាចប្រឆាំងនឹងការថប់អារម្មណ៍ដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វាក៏បង្កើនចំនួន Dopamine និង ផលិតផលរបស់ រលក Alpha ក្នុងខួរក្បាលថែមទៀត។
ការសិក្សាបានបង្ហាញថា ជាតិកាហ្វេអ៊ីន និងសារធាតុ L-theanine អាចមានឥទ្ធិពលបញ្ចូលគ្នា ក្នុងការពង្រឹងដល់មុខងាររបស់ខួរក្បាល។ ដោយសារតែ L-theanine និងជាតិកាហ្វេអ៊ីនតិចតួច ទើបធ្វើឲ្យតែបៃតងអាចផ្តល់នូវការឥទ្ធិពលល្អជាង និងខុសគ្នាពីកាហ្វេ។ មនុស្សភាគច្រើនប្រាប់ថា ពួកគេមានកម្លាំង និងធ្វើការបានល្អជាងមុននៅពេលញ៉ាំតែបៃតង៕