យោងតាមការចុះផ្សាយពីប្រភពបរទេស ការទុកដាក់អាហារមិនត្រឹមត្រូវក្នុងទូទឹកកកយូរថ្ងៃ គឺជាប្រភពនៃសារធាតុពុលដែលអាចបង្កជាជំងឺមហារីកថ្លើម៖
ទីមួយគឺ ផ្លែឈើទុំខ្លាំង ឬមានស្នាមដុះផ្សិត ដែលអាចផលិតជាតិពុលដ៏កាចសាហាវ។ ទីពីរគឺ អាហារសមុទ្រទុកយូរថ្ងៃ ដែលផលិតសារធាតុបង្កបន្ទុកដល់ការងារថ្លើម។ ទីបីគឺ គ្រាប់ធញ្ញជាតិ ដែលងាយឆ្លងមេរោគផ្សិតនៅខាងក្នុង សូម្បីតែចម្អិនឆ្អិនក៏មិនអាចកម្ចាត់ជាតិពុលបានដែរ។ ទីបួនគឺ បន្លែឆ្អិនទុកចោលមួយយប់ ដែលបង្កើតសារធាតុដែលបង្កមហារីក។
ចុងក្រោយគឺ ទឹកដោះគោបើកកំប៉ុងទុកយូរ ដែលក្លាយជាជម្រកមេរោគ។ ដើម្បីការពារថ្លើម អ្នកគួរចៀសវាងការទុកអាហារទាំងនេះយូរពេកក្នុងទូទឹកកក ហើយត្រូវបរិភោគអាហារស្រស់ៗជារៀងរាល់ថ្ងៃ ដើម្បីសុវត្ថិភាព៕