យោងតាមការចុះផ្សាយពីប្រភពបរទេស បន្លែពិតជាមានប្រយោជន៍ដល់សុខភាព ប៉ុន្តែការទទួលទានបន្លែជ្រក់ ឬបន្លែរក្សាទុកយូរថ្ងៃ ជាប្រចាំ គឺជាកត្តាចម្បងមួយដែលបង្កឱ្យមានជំងឺមហារីកក្រពះ។
បើតាមវេជ្ជបណ្ឌិត ការបរិភោគបន្លែជ្រក់ច្រើនពេក និងញឹកញាប់ ធ្វើឱ្យប៉ះពាល់ដល់ស្រទាប់ការពារនៃភ្នាសក្រពះ ដោយសារជាតិអំបិលខ្ពស់ និងការផ្លាស់ប្តូរទៅជាសារធាតុ ដែលជាភ្នាក់ងារបង្កមហារីក។ ក្រៅពីនេះ នៅមានទម្លាប់ខុសឆ្គង ៥ ទៀតដែលអ្នកគួរជៀសវាង៖ ការបរិភោគអាហារក្ដៅពេកលើសពី ៦៥ អង្សាសេ, ការបរិភោគអាហារយឺតពេល ឬអាហារពេលយប់, ការទំពារមិនហ្មត់ និងបរិភោគលឿនពេក, ការបរិភោគអាហារដែលដុះផ្សិត, និងការប្រើប្រាស់អាហារកែច្នៃដូចជា សាច់ក្រក ឬសាច់ជក់បារីច្រើនពេក។
ដើម្បីសុវត្ថិភាព អ្នកគួរកាត់បន្ថយការបរិភោគបន្លែជ្រក់ (ត្រឹម ១-២ ដងក្នុងមួយសប្តាហ៍) បរិភោគបន្លែស្រស់ឱ្យបានច្រើន ដើម្បីផ្តល់វីតាមីន C ជួយការពារក្រពះ និងចៀសវាងទម្លាប់បរិភោគដែលបង្កហានិភ័យខាងលើ៕