យោងតាមការចុះផ្សាយពីប្រភពបរទេស លទ្ធផលស្រាវជ្រាវរយៈពេល ១៨ ឆ្នាំលើបុរសជាង ៣២.០០០ នាក់ បានរកឃើញថា ការបញ្ចេញទឹកកាមបានទៀងទាត់ (ប្រហែល ២១ ដងក្នុងមួយខែ) អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតបានរហូតដល់ ២០%។
អ្នកជំនាញសន្និដ្ឋានថា សកម្មភាពនេះជួយសម្អាតជាតិពុលដែលកកកុញក្នុងក្រពេញប្រូស្តាត។ ទោះជាយ៉ាងណាក៏ដោយ កម្រិតនេះអាស្រ័យលើសុខភាព និងអាយុរបស់បុគ្គលម្នាក់ៗ ហើយបុរសគួរផ្សំជាមួយទម្លាប់រស់នៅល្អៗផ្សេងទៀតដូចជា ការគេងគ្រប់គ្រាន់ និងការរក្សាសកម្មភាពរាងកាយ ដើម្បីបង្ការជំងឺនេះឱ្យមានប្រសិទ្ធភាព៕