យោងតាមការចុះផ្សាយពីប្រភពបរទេស ក្លិនមិនល្អលើដងខ្លួនដែលកើតឡើងបន្ទាប់ពីអាយុ ៤០ ឆ្នាំ មិនមែនបណ្តាលមកពីការមិនអនាម័យនោះទេ ប៉ុន្តែវាគឺជាលទ្ធផលនៃសារធាតុ 2-Nonenal ដែលបង្កើតឡើងនៅពេលអាស៊ីតខ្លាញ់នៅលើស្បែកឆ្លងកាត់ប្រតិកម្មអុកស៊ីតកម្មនៅពេលរាងកាយចុះថយសមត្ថភាពមេតាបូលីស។
ដើម្បីកម្ចាត់ក្លិននេះឱ្យមានប្រសិទ្ធភាព អ្នកគួរជ្រើសរើសសាប៊ូដុសខ្លួនដែលមានសារធាតុ Tannin ពីផ្លែឬតែបៃតង ព្រោះសារធាតុទាំងនេះអាចបំបែកម៉ូលេគុលក្លិនបានល្អជាងសាប៊ូធម្មតា។ ក្រៅពីនេះ ការបង្កើនការបរិភោគបន្លែពណ៌ស្វាយ ក៏ដូចជាវីតាមីន C និង E នឹងជួយប្រឆាំងអុកស៊ីតកម្មពីខាងក្នុងរាងកាយបានយ៉ាងល្អ។
ជាមួយគ្នានេះ អ្នកគួរកាត់បន្ថយការបរិភោគអាហារខ្លាញ់ច្រើន និងឧស្សាហ៍បោកគក់សម្លៀកបំពាក់ឬស្រោមខ្នើយដោយទឹកថ្នាំដែលមានអង់ស៊ីមសម្អាតជាតិខ្លាញ់ ដើម្បីកុំឱ្យក្លិនបន្តកកកុញជាប់ក្នុងសរសៃអំបោះ៕