យោងតាមការចុះផ្សាយពីប្រភពបរទេស ការអប់រំកូនប្រុសច្បងឱ្យក្លាយជាមនុស្សប្រកបដោយគុណធម៌ និងភាពរឹងមាំ ទាមទារឱ្យឪពុកម្តាយយកចិត្តទុកដាក់លើកត្តាសំខាន់ៗចំនួន ៤។
ទីមួយ ត្រូវអនុញ្ញាតឱ្យកូនហ៊ានបញ្ចេញអារម្មណ៍ដោយសេរី ដើម្បីបណ្តុះភាពវៃឆ្លាតខាងអារម្មណ៍។ ទីពីរ ត្រូវហ្វឹកហាត់ឱ្យកូនមានភាពឯករាជ្យ និងចេះទទួលខុសត្រូវលើកិច្ចការផ្ទះតូចតាចតាំងពីតូច។ ទីបី ត្រូវផ្តល់លំហឱ្យកូនបានបញ្ចេញថាមពល និងរៀនដោះស្រាយបញ្ហាដោយខ្លួនឯងតាមរយៈសកម្មភាពកីឡា។
ជាចុងក្រោយ ឪពុកត្រូវធ្វើជាគំរូដ៏ល្អតាមរយៈការគោរពផ្តល់តម្លៃដល់ស្ត្រី ដើម្បីបង្រៀនកូនឱ្យក្លាយជាបុរសដែលមានវប្បធម៌ និងមានភាពថ្លៃថ្នូរ៕