យោងតាមការចុះផ្សាយពីប្រភពបរទេស ដើម្បីរក្សាសុខភាព និងសម្អាតជាតិពុលក្នុងរដូវក្ដៅ អ្នកគួរទទួលទានបន្លែសំខាន់ៗចំនួន ៥ ប្រភេទ៖
ស្ពៃតឿជួយពង្រីកសរសៃឈាម, ស្លឹកកួយជួយប្រឆាំងបាក់តេរីក្នុងពោះវៀន, ស្ពៃពូណាជួយពង្រឹងប្រព័ន្ធភាពស៊ាំ, សណ្ដែកបណ្ដុះជួយសម្រួលការងាររបស់ថ្លើម, និងទំពាំងបារាំងជួយបញ្ចុះទឹកនោមដើម្បីកម្ចាត់កាកសំណល់។
ការបន្ថែមបន្លែទាំងនេះទៅក្នុងអាហារប្រចាំថ្ងៃ រួមជាមួយការផឹកទឹកឱ្យបានគ្រប់គ្រាន់ និងសម្រាកឱ្យបានសមស្រប គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីជួយឱ្យរាងកាយស្រស់ស្រាយ និងមានសុខភាពល្អ៕