យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងរដូវក្ដៅ អ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបន្លែ ៤ ប្រភេទ៖
សណ្ដែកបណ្ដុះគ្មានឫសដែលប្រើថ្នាំជំរុញឱ្យធាត់ និងសស្អាត, ស្ពៃគ្រប់ប្រភេទដែលងាយរងសត្វល្អិតធ្វើឱ្យអ្នកដាំប្រើថ្នាំកសិកម្មច្រើនលើសលប់, ប៉េងប៉ោះទុំដោយសារសារធាតុគីមីដែលសាច់ក្នុងនៅខ្ចី, និងបន្លែជ្រក់លក់ស្រាប់ដែលបន្ថែមសារធាតុគីមីការពារការខូច។
ដើម្បីសុខភាព អ្នកគួរជ្រើសរើសបន្លែតាមរដូវកាលដែលមានរូបរាងធម្មជាតិ និងត្រូវលាងសម្អាតឱ្យបានហ្មត់ចត់ច្រើនដង ឬបកស្រទាប់ខាងក្រៅចេញមុនពេលចម្អិន ដើម្បីកាត់បន្ថយហានិភ័យនៃសារធាតុពុល៕