យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការរួមភេទតាមមាត់ដោយគ្មានការការពារត្រឹមត្រូវ គឺជាកត្តាចម្បងមួយដែលបង្កើនហានិភ័យនៃជំងឺមហារីកបំពង់ក ដោយសារការឆ្លងមេរោគកាមរោគ។
មេរោគនេះមិនត្រឹមតែជាមូលហេតុចម្បងនៃជំងឺមហារីកមាត់ស្បូនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភ្នាក់ងារបង្កជំងឺមហារីកនៅតំបន់បំពង់កផងដែរ។ ការស្រាវជ្រាវបានរកឃើញថា អ្នកដែលមានដៃគូរួមភេទតាមមាត់លើសពី ៦ នាក់ឡើងទៅ មានហានិភ័យកើតជំងឺមហារីកបំពង់កខ្ពស់ជាងអ្នកដែលមិនធ្លាប់មានសកម្មភាពនេះដល់ទៅ ៨,៥ ដង។
ដើម្បីកាត់បន្ថយហានិភ័យនេះ ជំនាញការសុខាភិបាលបានណែនាំឱ្យចាក់វ៉ាក់សាំងការពារមេរោគ HPV ទាំងបុរស និងស្ត្រី ការពារការរួមភេទដោយសុវត្ថិភាព និងពិនិត្យសុខភាពជាប្រចាំ៕