យោងតាមការចុះផ្សាយពីប្រភពបរទេស ទំពាំង គឺជាបន្លែប្រចាំរដូវផ្ការីកដែលមានរសជាតិឆ្ងាញ់ និងផ្ទុកទៅដោយអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យ។
ជាប្រភេទអាហារដែលមានកាឡូរី និងខ្លាញ់ទាប តែសម្បូរដោយជាតិសរសៃ ទំពាំងមានសមត្ថភាពជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាមព្រមទាំងជួយសម្រួលដល់ចលនាពោះវៀន និងការពារការទល់លាមក ដែលជាជម្រើសដ៏ល្អសម្រាប់អ្នកចង់សម្រកទម្ងន់។
លើសពីនេះ ទំពាំងសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា ស័ង្កសី សេលេញ៉ូម និងអាស៊ីតអាមីណេ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍខួរក្បាល ពង្រឹងការចងចាំ និងធ្វើឱ្យការគិតកាន់តែរហ័សរហួន។
ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ និងសុវត្ថិភាព គួរចងចាំថាទំពាំងមានធាតុត្រជាក់ ដូច្នេះមិនគួរទទួលទានច្រើនពេកទេ ហើយត្រូវតែចម្អិន ឬស្ងោរវាឱ្យឆ្អិនល្អជាមុនសិន ដើម្បីកាត់បន្ថយអាស៊ីតអុកសាលិក ដែលអាចរារាំងការស្រូបយកជាតិកាល់ស្យូមរបស់រាងកាយ។៕