យោងតាមការចុះផ្សាយពីប្រភពបរទេស ការប្រើប្រាស់អំបោះសម្អាតធ្មេញ ឱ្យបានទៀងទាត់រៀងរាល់សប្តាហ៍ មិនត្រឹមតែជួយសម្អាតធ្មេញប៉ុណ្ណោះទេ ប៉ុន្តែការសិក្សាបានបង្ហាញថា វាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលបានយ៉ាងច្រើន ដោយសារការថែរក្សាអនាម័យមាត់ធ្មេញបានល្អ ជួយកាត់បន្ថយការរលាក និងការកកស្ទះសរសៃឈាមនៅក្នុងរាងកាយ។
បន្ថែមពីលើនេះ ដើម្បីបង្កើនសុខភាពសរសៃឈាម និងការពារជំងឺដាច់សរសៃឈាមខួរក្បាល អ្នកគួរអនុវត្តទម្លាប់ល្អមួយចំនួនទៀតដូចជា ការទទួលទានអាហារដែលមានសុខភាពល្អ (រួមមាន ផ្សិត ត្រី សារាយសមុទ្រ សណ្តែក និងគ្រាប់ធញ្ញជាតិ) ការរក្សាទម្ងន់ឱ្យសមស្រប ការទទួលទានអាហារសម្បូរអូមេហ្កា៣ ការបរិភោគបន្លែផ្លែឈើឱ្យបានច្រើន ការកាត់បន្ថយខ្លាញ់មិនល្អ និងការហាត់ប្រាណជាប្រចាំ។
ការផ្លាស់ប្តូរទម្លាប់តូចតាចទាំងនេះ នឹងជួយការពារសុខភាពរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព៕