យោងតាមការចុះផ្សាយពីប្រភពបរទេស ចង់រក្សាភាពរឹងមាំ និងភាពអំណត់ក្នុងជីវិតផ្លូវភេទ បុរសគួរចាប់ផ្តើមអនុវត្តទម្លាប់ល្អៗទាំង ៦ នេះ៖
ទីមួយ គឺការជ្រើសរើសសម្លៀកបំពាក់ឱ្យបានធំទូលាយ។ ការស្លៀកខោតឹងពេកធ្វើឱ្យសីតុណ្ហភាពនៅកន្លែងសម្ងាត់ឡើងកម្ដៅ ដែលប៉ះពាល់ដល់ការផលិតមេជីវិតឈ្មោល និងចរន្តឈាម។ ទីពីរ គឺការបញ្ឈប់ការជក់បារី និងកាត់បន្ថយការផឹកស្រា ដែលជាកត្តាធ្វើឱ្យអ័រម៉ូនតេស្តូស្តេរ៉ូនធ្លាក់ចុះ និងបង្កបញ្ហាខ្សោយផ្លូវភេទ។ ទីបី គឺការរក្សាទម្លាប់ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីជំរុញចរន្តឈាមរត់បានស្រួលទៅកាន់សរីរាង្គប្រដាប់ភេទ។ ទីបួន គឺការហ្វឹកហាត់សាច់ដុំអាងត្រគាកដើម្បីជួយបង្កើនសមត្ថភាពនៃការរឹង និងពន្យារពេលនៃការបញ្ចេញទឹកកាម។ ទីប្រាំ គឺការមានសកម្មភាពផ្លូវភេទក្នុងកម្រិតសមស្រប និងទៀងទាត់ ដើម្បីជួយរក្សាតុល្យភាពអ័រម៉ូន និងបញ្ចេញភាពតានតឹង។
ចុងក្រោយ គឺការរក្សាអារម្មណ៍ឱ្យស្រស់ស្រាយ និងជៀសវាងភាពតានតឹង ដែលជាកត្តាសំខាន់បំផុតក្នុងការទប់ស្កាត់ការកន្ត្រាក់សរសៃឈាម និងរក្សាសមត្ថភាពនៃការរឹងបានល្អប្រសើរ៕