ការញ៉ាំទឹក គឺជាសកម្មភាពប្រចាំថ្ងៃដ៏សាមញ្ញបំផុតមួយ ប៉ុន្តែការញ៉ាំទឹកឲ្យបាន «ត្រូវតាមបច្ចេកទេស» គឺជាសិល្បៈនៃការថែរក្សាសុខភាព ដែលមនុស្សភាគច្រើនជារឿយៗតែងតែមើលរំលង។ ការញ៉ាំទឹកត្រូវរបៀប មិនត្រឹមតែជួយទ្រទ្រង់រាងកាយនោះទេ តែវាជាឱសថទិព្វជួយពន្យារភាពចាស់ សម្រកទម្ងន់ និងការពាររាងកាយពីជំងឺដំកាត់ផ្សេងៗទៀតផង។
ខាងក្រោមនេះជាបច្ចេកទេស និងរូបមន្តនៃការញ៉ាំទឹក ដែលផ្តល់ផលចំណេញខ្លាំងបំផុតដល់សុខភាព៖
១. បច្ចេកទេសញ៉ាំទឹកតាមពេលវេលា «មាស»
ដើម្បីទទួលបានអត្ថប្រយោជន៍អតិបរមា អ្នកគួររៀបចំកាលវិភាគញ៉ាំទឹកឱ្យបានច្បាស់លាស់ក្នុងមួយថ្ងៃៗ៖
-ក្រោយភ្ញាក់ពីគេងភ្លាម (១-២ កែវ) ៖ នេះជាពេលវេលាដ៏សំខាន់បំផុត។ ការញ៉ាំទឹកនៅពេលពោះទទេភ្លាមៗ ជួយដាស់ពោះវៀន បណ្តេញជាតិពុលដែលកកកុញពេញមួយយប់ និងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អពេញមួយថ្ងៃ។
-មុនញ៉ាំបាយ ៣០ នាទី (១ កែវ) ៖ ជួយដាស់ក្រពះ និងជួយឱ្យអារម្មណ៍ណែនពោះបន្តិច ដែលអាចកាត់បន្ថយការញ៉ាំអាហារហួសកម្រិត (ល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់)។
-ក្រោយញ៉ាំបាយ ១ ម៉ោង (១ កែវ) ៖ ទុកពេលឱ្យទឹកអាស៊ីតក្រពះធ្វើការកិនរំលាយអាហារជាមុនសិន រួចទើបញ៉ាំទឹកដើម្បីជួយសម្រួលដល់ការស្រូបយកសារធាតុចិញ្ចឹម។
-ពេលរសៀល (ចន្លោះម៉ោង ២ ដល់ម៉ោង ៤) ៖ ជាពេលដែលរាងកាយងាយហត់នឿយ និងងងុយគេង ។ ការញ៉ាំទឹក ១-២ កែវនៅពេលនេះ ជួយបង្កើនថាមពលខួរក្បាល និងកាត់បន្ថយស្ត្រេសពីការងារ ។
-មុនពេលងូតទឹក (១ កែវ) ៖ ជួយសម្រួលនិងបញ្ចុះសម្ពាធឈាមក្នុងរាងកាយ។
-មុនពេលចូលគេង ៣០ នាទី (១ កែវតូច) ៖ ការពាររាងកាយពីការខ្សោះជាតិទឹកនៅពេលយប់ និងកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល (Stroke) ពេលយប់។
២. របៀបញ៉ាំដែលខុសបច្ចេកទេស និងការកែតម្រូវ
មនុស្សភាគច្រើនចូលចិត្ត «អត់ទ្រាំចាំដល់ស្រេកខ្លាំង ទើបផឹកទឹកម្តងមួយក្អឿកធំៗ» ឬ «ញ៉ាំទឹកត្រជាក់ខ្លាំងភ្លាមៗក្រោយពេលហត់»។
បច្ចេកទេសត្រឹមត្រូវ៖
-ក្រេបបន្តិចម្តងៗ ៖ គួរញ៉ាំទឹកដោយការក្រេបយឺតៗ (Sip) ទោះបីជាមិនស្រេកក៏ដោយ។ ការធ្វើបែបនេះជួយឱ្យកោសិការាងកាយមានពេលស្រូបយកជាតិទឹកបានល្អ និងមិនធ្វើឱ្យតម្រងនោមធ្វើការធ្ងន់ធ្ងរ។
-ជ្រើសរើសទឹកសីតុណ្ហភាពធម្មតា ឬទឹកក្តៅឧណ្ហៗ ៖ ជៀសវាងការញ៉ាំទឹកកកត្រជាក់ខ្លាំងភ្លាមៗ (ជាពិសេសក្រោយញ៉ាំបាយ ឬក្រោយហាត់ប្រាណ) ព្រោះវាអាចធ្វើឱ្យសរសៃឈាមរួញជិត និងរំខានដល់ប្រព័ន្ធរំលាយអាហារ ។
៣. រូបមន្តគណនាមាឌទឹក៖ តើក្នុងមួយថ្ងៃគួរញ៉ាំប៉ុន្មានលីត្រ0x017d7
ទំលាប់ទូទៅតែងប្រាប់ថាត្រូវញ៉ាំ ២ លីត្រ ឬ ៨ កែវក្នុងមួយថ្ងៃ។ ប៉ុន្តែតាមពិតទៅ តម្រូវការរាងកាយមនុស្សម្នាក់ៗមិនដូចគ្នាទេ វាអាស្រ័យលើទម្ងន់ខ្លួន។
៤. ផលចំណេញមហាសាលចំពោះសុខភាព
ការបង្កើតទម្លាប់ញ៉ាំទឹកត្រូវតាមបច្ចេកទេស នឹងផ្តល់ផលចំណេញដល់រាងកាយភ្លាមៗក្នុងរយៈពេលខ្លី៖
-សម្រស់ និងស្បែក ៖ ស្បែកប្រែជាមានសំណើម ម៉ដ្ដរលោង កាត់បន្ថយការកើតមុន និងពន្យារភាពជ្រួញ។
-ប្រព័ន្ធខួរក្បាល ៖ បង្កើនការចងចាំ ជួយឱ្យស្មារតីហ្មត់ចត់ និងកាត់បន្ថយអាការៈឈឺក្បាល ឬវិលមុខ។
-សុខភាពខាងក្នុង ៖ ជួយសម្រួលដល់ការបន្ទោបង់ (កាត់បន្ថយទល់លាមក) ការពារជំងឺគ្រួសក្នុងតម្រងនោម និងជួយឱ្យសន្លាក់ឆ្អឹងមានជាតិរំអិលល្អ មិនងាយរលាក។