យោងតាមការចុះផ្សាយពីប្រភពបរទេស ភាពវៃឆ្លាតខាងអារម្មណ៍ (EQ) មិនមែនបង្ហាញតាមរយៈពិន្ទុសិក្សានោះទេ ប៉ុន្តែបង្ហាញតាមរយៈសមត្ថភាពយល់ដឹង និងគ្រប់គ្រងអារម្មណ៍ខ្លួនឯង។
កុមារដែលមាន EQ ខ្ពស់តែងបង្ហាញសញ្ញាទាំង ៧ យ៉ាងនេះ៖ ១. កូនអាចហៅឈ្មោះអារម្មណ៍របស់ខ្លួនឯងបានត្រឹមត្រូវ (ដូចជា ការនិយាយថាខឹង ឬសោកសៅ ជំនួសឱ្យការប្រើអំពើហិង្សា)។ ២. កូនចេះស្វែងរកឪពុកម្តាយនៅពេលមានបញ្ហា ដោយសារកូនមានអារម្មណ៍សុវត្ថិភាព និងទំនុកចិត្តក្នុងការចែករំលែក។ ៣. កូនអាចឆ្លងកាត់ភាពខកចិត្តបានដោយមិនបាក់ទឹកចិត្តយូរ ហើយចេះងើបឡើងវិញដោយខ្លួនឯង។ ៤. កូនចេះសង្កេត និងយល់ពីអារម្មណ៍អ្នកដទៃ ដែលជាមូលដ្ឋាននៃភាពអាណិតអាសូរ។ ៥. កូនចេះសុំទោសចេញពីចិត្តនៅពេលធ្វើខុស ដោយមានបំណងចង់កែតម្រូវ។ ៦. កូនចេះប្រាប់ពីតម្រូវការរបស់ខ្លួនឯងយ៉ាងច្បាស់លាស់ ដូចជាការសុំការឱប ឬសុំពេលវេលានៅម្នាក់ឯង។ ៧. កូនមានភាពជាខ្លួនឯង និងមិនចាំបាច់ព្យាយាមសម្ដែង ដើម្បីផ្គាប់ចិត្តឪពុកម្តាយឡើយ។
ឪពុកម្តាយគួរយកចិត្តទុកដាក់ និងគាំទ្រចំណុចទាំងនេះ ដើម្បីជួយឱ្យកូនមានសុខភាពផ្លូវចិត្តរឹងមាំ៕