យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាបង្ហាញថា ការរួមភេទជាមធ្យម ១ ដងក្នុងមួយសប្តាហ៍ គឺជារង្វាស់ដែលទាក់ទងនឹងកម្រិតសុភមង្គលខ្ពស់បំផុតសម្រាប់គូស្នេហ៍ ដោយការរួមភេទញឹកញាប់លើសពីនេះមិនបានបង្កើនសុភមង្គលបន្ថែមឡើយ។
ទោះជាយ៉ាងណាក៏ដោយ កត្តាសំខាន់បំផុតមិនមែនស្ថិតលើចំនួនដងនោះទេ ប៉ុន្តែគឺភាពជិតស្និទ្ធ ការយល់ចិត្ត និងការចំណាយពេលមានគុណភាពជាមួយគ្នា ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងដ៏យូរអង្វែង៕