យោងតាមការចុះផ្សាយពីប្រភពបរទេស បុរសវ័យ ៣២ ឆ្នាំម្នាក់បានរកឃើញជំងឺមហារីកតម្រងនោមដំណាក់កាលដំបូងដោយចៃដន្យ តាមរយៈការពិនិត្យសុខភាពប្រចាំឆ្នាំ ទោះបីរូបគេមិនមានរោគសញ្ញាណាមួយក៏ដោយ។
ការសិក្សាបន្ថែមរកឃើញថា បុរសនេះមានផ្ទុកហ្សែនតំណពូជកម្រដែលបង្កើនហានិភ័យនៃជំងឺនេះ។ ករណីនេះបង្ហាញថា មហារីកតម្រងនោមអាចវិវត្តដោយស្ងៀមស្ងាត់ ទោះចំពោះមនុស្សវ័យក្មេងក៏ដោយ។ ការពិនិត្យសុខភាពជាប្រចាំ គឺជាវិធីសាស្ត្រតែមួយគត់ដើម្បីរកឃើញជំងឺទាន់ពេលវេលា និងព្យាបាលដោយសុវត្ថិភាព ជាពិសេសសម្រាប់អ្នកដែលមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺនេះ៕