យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាវិទ្យាសាស្ត្របង្ហាញថា ម្ទេសមិនមែនជាសត្រូវលេខ ១ របស់ក្រពះឡើយ ហើយថែមទាំងអាចជួយការពារស្រទាប់ក្រពះបានទៀតផងចំពោះមនុស្សដែលមានសុខភាពធម្មតា។
ផ្ទុយទៅវិញ អាហារ ២ ប្រភេទដែលបំផ្លាញក្រពះយ៉ាងធ្ងន់ធ្ងរគឺអាហារដែលមានជាតិប្រៃខ្លាំង (ដូចជាជ្រក់ ត្រីប្រៃ អាហារកែច្នៃ) និងគ្រឿងស្រវឹង។ ការបរិភោគជាតិប្រៃនិងគ្រឿងស្រវឹងជាប្រចាំ នឹងធ្វើឱ្យក្រពះរងការរលាករ៉ាំរ៉ៃ រហូតអាចឈានទៅរកជំងឺមហារីកក្រពះដោយមិនដឹងខ្លួន។
ដើម្បីការពារក្រពះ អ្នកគួរកាត់បន្ថយជាតិប្រៃ ចៀសវាងគ្រឿងស្រវឹង និងបារី បង្កើនការញ៉ាំបន្លែផ្លែឈើ និងទៅពិនិត្យសុខភាពជាប្រចាំ៕