យោងតាមការចុះផ្សាយពីប្រភពបរទេស ការថយចុះ ឬបាត់បង់ការងើបឡើងនៃប្រដាប់ភេទនៅពេលព្រឹក គឺជាសូចនាករដ៏សំខាន់នៃសុខភាពផ្លូវភេទ និងសុខភាពបេះដូងទាំងមូល ដែលបុរសមិនគួរមើលស្រាល។
នេះមិនមែនជារឿងធម្មតានៃវ័យនោះទេ ប៉ុន្តែវាអាចជាសញ្ញាដំបូងនៃជំងឺទឹកនោមផ្អែម លើសឈាម ឬបញ្ហាសរសៃឈាមដែលកំពុងវិវត្តដោយស្ងៀមស្ងាត់។ បុរសវ័យក្មេងច្រើនតែជួបបញ្ហានេះដោយសារសម្ពាធការងារ និងរបៀបរស់នៅមិនល្អ រីឯបុរសវ័យកណ្តាលច្រើនតែបង្កដោយជំងឺរ៉ាំរ៉ៃ។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកត្រូវផ្តោតលើការគេងឱ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណជាប្រចាំ កាត់បន្ថយគ្រឿងស្រវឹង និងភាពតានតឹង។
ការទៅពិនិត្យសុខភាពជាមួយគ្រូពេទ្យឯកទេសភ្លាមៗនៅពេលឃើញសញ្ញាថយចុះនេះ គឺជាវិធីសាស្ត្រល្អបំផុតដើម្បីការពារសុខភាពរបស់អ្នកពីជំងឺគ្រោះថ្នាក់៕