យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សារយៈពេល ៨ ឆ្នាំលើមនុស្សជាង ៥៣,០០០ នាក់ បានរកឃើញថា ការកែសម្រួលទម្លាប់តូចតាចប្រចាំថ្ងៃ ផ្តល់ផលវិជ្ជមានយ៉ាងខ្លាំងដល់សុខភាពបេះដូង។
អ្នកអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានដល់ទៅ ៥៧% ប្រសិនបើអ្នកអនុវត្តទម្លាប់ទាំង ៣ នេះរួមគ្នា៖ គេងឱ្យបានពី ៨ ទៅ ៩ ម៉ោងក្នុងមួយយប់ ធ្វើលំហាត់ប្រាណកម្រិតមធ្យម ឬខ្លាំងយ៉ាងហោចណាស់ ៤២ នាទីក្នុងមួយថ្ងៃ និងរក្សារបបអាហារដែលសម្បូរដោយបន្លែ។ ការផ្លាស់ប្តូរជាជំហានតូចៗបែបនេះ មិនត្រឹមតែងាយស្រួលអនុវត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវិធីសាស្ត្រប្រកបដោយនិរន្តរភាពក្នុងការការពារសុខភាពបេះដូងឱ្យបានរឹងមាំយូរអង្វែង៕