យោងតាមការចុះផ្សាយពីប្រភពបរទេស ការបរិភោគអាហារដែលសម្បូរដោយជាតិខ្លាញ់ ប្រេងចៀន ឬបំពងច្រើនពេក នឹងធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងបង្កើតលក្ខខណ្ឌអំណោយផលដល់ជំងឺមហារីក។
ទន្ទឹមនឹងនេះ ការទទួលទានអាហារដែលមានរសជាតិផ្អែមខ្លាំង ដូចជាភេសជ្ជៈផ្អែម និងនំផ្អែមៗ ក៏ជាកត្តាជំរុញឱ្យមានការរលាក និងភាពមិនប្រក្រតីនៃអ័រម៉ូនក្នុងរាងកាយផងដែរ។ ចំណែកឯអាហារដែលមានរសជាតិប្រៃខ្លាំង គឺបង្កើនហានិភ័យនៃជំងឺមហារីកក្រពះយ៉ាងខ្លាំង។
ដើម្បីការពារសុខភាព អ្នកគួរកាត់បន្ថយអាហារទាំង ៣ រសជាតិនេះ ហើយងាកមកបរិភោគបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឱ្យបានច្រើន រួមជាមួយការកាត់បន្ថយការសេពគ្រឿងស្រវឹង និងអាហារចៀនអាំងជាប្រចាំ៕