យោងតាមការចុះផ្សាយពីប្រភពបរទេស ការតមភេសជ្ជៈមានជាតិស្កររយៈពេលត្រឹមតែ ២ សប្តាហ៍ នឹងនាំមកនូវការផ្លាស់ប្តូរយ៉ាងខ្លាំងដល់សុខភាព៖ អ្នកនឹងស្រកទម្ងន់ដោយសារការកាត់បន្ថយកាឡូរីប្រចាំថ្ងៃ ព្រមទាំងកំណត់រសជាតិឡើងវិញ ដែលធ្វើឱ្យអ្នកលែងចង់ញ៉ាំរបស់ផ្អែមទៀត។
លើសពីនេះ កម្រិតជាតិស្ករក្នុងឈាមនឹងមានស្ថិរភាព បំបាត់ការឃ្លានអាហារផ្អែមតាមសម្រួល និងជួយសម្រួលដល់មុខងារថ្លើម និងប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អជាងមុន។ នៅពេលរាងកាយលែងញៀននឹងជាតិស្ករ អ្នកនឹងមានសុខភាពកាន់តែល្អ កម្លាំងថាមពលមានស្ថិរភាព និងងាយស្រួលក្នុងការកសាងទម្លាប់រស់នៅបែបវិទ្យាសាស្ត្រ ដើម្បីអនាគតដ៏រឹងមាំយូរអង្វែង៕