យោងតាមការចុះផ្សាយពីប្រភពបរទេស ការបរិភោគត្រីមិនត្រឹមត្រូវអាចនាំឱ្យប៉ះពាល់ដល់ថ្លើម និងតម្រងនោម ដោយសារការផ្ទុកសារធាតុពុល និងលោហៈធ្ងន់។
ប្រភេទត្រីដែលគួរចៀសវាងរួមមាន ត្រីសមុទ្រទឹកជ្រៅដែលមានទំហំធំខ្លាំង ត្រីដែលមានក្លិនដូចថ្នាំឆួល ត្រីដែលមានពណ៌ភ្លឺចែងចាំងមិនធម្មតា សាច់ត្រីចិញ្ច្រាំស្រាប់ដែលមានតម្លៃថោកខ្លាំង និងត្រីព្រៃដែលមិនដឹងប្រភពច្បាស់លាស់។
ដើម្បីសុវត្ថិភាព អ្នកគួរទិញត្រីពីប្រភពដែលមានការត្រួតពិនិត្យច្បាស់លាស់ ជ្រើសរើសត្រីដែលមានទំហំមធ្យម និងពិនិត្យពណ៌ ក្លិន ឬសាច់ត្រីឱ្យបានហ្មត់ចត់មុនពេលទិញ៕