យោងតាមការចុះផ្សាយពីប្រភពបរទេស ត្រីឆ្ដោរជាប្រភពអាហារដ៏សម្បូរបែបដោយប្រូតេអ៊ីន អូមេហ្គា-៣ និងវីតាមីនជាច្រើន ដែលផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យដល់សុខភាព។
ចំពោះស្ត្រី វាជួយឱ្យការមានផ្ទៃពោះមានសុវត្ថិភាព កាត់បន្ថយការចាញ់កូន និងជួយសម្រួលដល់ការផលិតទឹកដោះក្រោយសម្រាល។ ចំពោះបុរស វាជួយបំប៉នតម្រងនោម ពង្រឹងគុណភាពមេជីវិត និងជំរុញការផលិតអ័រម៉ូនតេស្តូស្តេរ៉ូនតាមរយៈសារធាតុរ៉ែដូចជាស័ង្កសី និងសេលេញ៉ូម។
ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ គួរចម្អិនឱ្យឆ្អិនល្អដោយការស្ងោរ ឬចំហុយ និងចៀសវាងការចៀនបំពង។ ការទទួលទានត្រីឆ្ដោរក្នុងកម្រិតសមល្មមប្រហែល ២ ដងក្នុងមួយសប្តាហ៍ គឺជាជម្រើសដ៏ល្អសម្រាប់សុខភាពរាងកាយរឹងមាំយូរអង្វែង៕