យោងតាមការចុះផ្សាយពីប្រភពបរទេស ដើម្បីជួយបន្សាបជាតិពុល និងកាត់បន្ថយជាតិខ្លាញ់ក្នុងថ្លើម អ្នកអាចទទួលទានភេសជ្ជៈធម្មជាតិទាំង ៤ ប្រភេទនេះជាប្រចាំ៖
ទឹកមើមការ៉ុតក្រហមជួយបន្សាបជាតិពុលក្នុងឈាម, ទឹកក្រូចឆ្មារក្តៅឧណ្ហៗជួយជំរុញការរំលាយខ្លាញ់, តែខ្ញីស្រស់ជួយការពារកោសិកាថ្លើម និងជំរុញចរន្តឈាម, និងតែផ្លែព្រូនក្តៅឧណ្ហៗជួយកាត់បន្ថយការងាររបស់ថ្លើម និងបំបែកជាតិពុល។
ទន្ទឹមនឹងនេះ អ្នកត្រូវចៀសវាងគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករខ្ពស់ រួមជាមួយការផឹកទឹកធម្មតាឱ្យបានគ្រប់គ្រាន់ ដើម្បីសុខភាពថ្លើមដ៏រឹងមាំ៕