យោងតាមការចុះផ្សាយពីប្រភពបរទេស លទ្ធផលសុខភាពដ៏ល្អប្រសើររបស់អ្នកស្រីមួយរូប បន្ទាប់ពីមួយឆ្នាំកន្លងមក មិនមែនមកពីការផឹកទឹកឃ្មុំនោះទេ ប៉ុន្តែវាជាលទ្ធផលនៃការផ្លាស់ប្តូររបៀបរស់នៅទាំងស្រុង។
អ្នកស្រីបានប្តូរពីការញ៉ាំអាហារពេលព្រឹកដែលមានជាតិផ្អែម និងខ្លាញ់ខ្ពស់ មកជាអាហារមានតុល្យភាព រួមជាមួយការឈប់ផឹកភេសជ្ជៈផ្អែម ការផឹកទឹកគ្រប់គ្រាន់ ការកាត់បន្ថយអាហារសម្រន់ពេលយប់ និងការចូលគេងលឿនជាងមុន។ តាមពិតទឹកឃ្មុំនៅតែជាប្រភពជាតិស្ករដែលត្រូវកម្រិតការប្រើប្រាស់ ព្រោះវាមិនមែនជាអាហារវេទមន្តសម្រាប់ព្យាបាលជំងឺនោះទេ។ សុខភាពល្អពិតប្រាកដគឺកើតចេញពីការគ្រប់គ្រងរបបអាហារទាំងមូល ការគេងលក់ស្រួល និងការបង្កើនសកម្មភាពរាងកាយ ដោយមិនមែនពឹងផ្អែកលើការទទួលទានផលិតផលតែមួយមុខនោះឡើយ៕