យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងទំនាក់ទំនងសង្គម អ្នកគួរប្រុងប្រយ័ត្នចំពោះមនុស្សដែលមានភាពល្អឥតខ្ចោះហួសហេតុ ដែលជារបាំងបិទបាំងភាពមិនស្មោះត្រង់។
នោះរួមមាន មនុស្សដែលពូកែផ្អែមល្ហែមតែភ្នែកត្រជាក់ មនុស្សដែលខំធ្វើខ្លួនឱ្យត្រូវចិត្តគ្រប់គ្នាដើម្បីផលប្រយោជន៍ មនុស្សដែលចូលចិត្តអួតខ្លួនបែបសុភាព មនុស្សដែលចូលចិត្តនិយាយដើមអ្នកដទៃឱ្យអ្នកស្តាប់ មនុស្សដែលពូកែសន្យាតែមិនដែលអនុវត្តបាន និងចុងក្រោយគឺមនុស្សដែលធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង ឬហត់នឿយពេលនៅក្បែរ។
សូមជឿជាក់លើវិចារណញាណផ្ទាល់ខ្លួន ហើយហ៊ានកាត់ផ្តាច់ទំនាក់ទំនងជាមួយមនុស្សទាំងនេះ ដើម្បីរក្សាភាពស្ងប់សុខក្នុងជីវិត៕