យោងតាមការចុះផ្សាយពីប្រភពបរទេស ភាពកតញ្ញូមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាត្រូវបានបណ្តុះតាមរយៈទម្លាប់ប្រចាំថ្ងៃតូចៗនៅលើតុបាយ។
កុមារដែលចេះរង់ចាំគ្នា ចេះដួសម្ហូបជូនចាស់ទុំ និងចេះចែករំលែក គឺជាសញ្ញានៃការចេះគិតគូរពីអ្នកដទៃ ដែលជាគ្រឹះនៃភាពកតញ្ញូនៅថ្ងៃអនាគត។ ផ្ទុយទៅវិញ ការអនុញ្ញាតឱ្យកូនទទួលបានតែការបម្រើដោយមិនចេះជួយអ្នកដទៃ នឹងបង្កើតឱ្យកូនមានការយល់ឃើញថា សេចក្តីស្រឡាញ់របស់ឪពុកម្តាយជារឿងធម្មតា។
ដូច្នេះ ពេលវេលាញ៉ាំបាយជុំគ្នា គឺជា “មេរៀន” ដ៏សំខាន់បំផុតដែលឪពុកម្តាយត្រូវយកចិត្តទុកដាក់ ដើម្បីបណ្តុះបណ្តាលឱ្យកូនក្លាយជាមនុស្សដែលមានសីលធម៌ និងមានចិត្តគំនិតស្គាល់គុណ៕