យោងតាមការចុះផ្សាយពីប្រភពបរទេស ការគេងមិនទៀងទាត់ និងមិនត្រឹមត្រូវ គឺជាកត្តាលាក់មុខដែលបំផ្លាញសុខភាពរ៉ាំរ៉ៃ៖
ទីមួយ ការគេងយឺតពេក (ក្រោយម៉ោង ១២ យប់) ធ្វើឱ្យខូចនាឡិកាជីវសាស្ត្រ និងបង្កើនហានិភ័យជំងឺទឹកនោមផ្អែម និងមហារីក។ ទីពីរ ការបើកភ្លើង ឬមើលទូរស័ព្ទមុនគេង រារាំងអ័រម៉ូនសម្រួលការគេង និងធ្វើឱ្យរាងកាយរំខានដល់ការរំលាយជាតិខ្លាញ់។ ទីបី ការខ្វះដំណេក (ក្រោម ៦ ម៉ោង) ធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងជំរុញឱ្យកើតជំងឺមហារីក និងភាពធាត់។ ទីបួន ការគេងមិនទៀងទាត់ពេលវេលា ធ្វើឱ្យខូចខាតហ្សែនទប់ស្កាត់ដុំសាច់ និងបង្កជាបញ្ហាជាតិស្កររ៉ាំរ៉ៃ។
ដើម្បីសុខភាពល្អ អ្នកគួររក្សាពេលវេលាចូលគេងឱ្យទៀងទាត់ បង្កើតបរិយាកាសងងឹត និងជៀសវាងឧបករណ៍អេឡិចត្រូនិកមុនពេលចូលគេង៕