យោងតាមការចុះផ្សាយពីប្រភពបរទេស ការដើរហាត់ប្រាណអាចក្លាយជាកត្តាគ្រោះថ្នាក់ ប្រសិនបើអនុវត្តខុសវិធី ជាពិសេសចំពោះអ្នកដែលមានសរសៃឈាមចុះខ្សោយ។
វេជ្ជបណ្ឌិតបានព្រមានពីកំហុសឆ្គងចំនួន ៤ ដែលគួរចៀសវាងរួមមាន៖ ការដើរលឿននៅពេលព្រឹកព្រលឹមដែលពោះទទេ, ការដើរភ្លាមៗក្រោយពេលញ៉ាំអាហារ, ការដើរហួសកម្លាំង ឬព្យាយាមដើរឱ្យគ្រប់គោលដៅជំហានទាំងដែលរាងកាយមិនអំណោយផល និងការបង្ខំខ្លួនហាត់ប្រាណទាំងដែលមានជំងឺប្រចាំកាយ។
ដើម្បីសុវត្ថិភាព អ្នកគួរដើរនៅចន្លោះម៉ោង ៩-១០ ព្រឹក ឬ ៤-៦ ល្ងាច ដោយរក្សាល្បឿនសមស្របនឹងកម្លាំងខ្លួនឯង និងត្រូវសម្រាកភ្លាមៗនៅពេលមានអាការៈវិលមុខ។ ការដើរនឹងផ្តល់ផលល្អប្រសិនបើអ្នកអនុវត្តបានត្រឹមត្រូវ និងចេះស្តាប់ស្ថានភាពរាងកាយខ្លួនឯង៕