យោងតាមការចុះផ្សាយពីប្រភពបរទេស សមត្ថភាពផ្លូវភេទរបស់បុរសអាចឆ្លុះបញ្ចាំងតាមរយៈលក្ខណៈរាងកាយមួយចំនួន។
បុរសដែលមានសុខភាពផ្លូវភេទល្អ តែងមានអណ្តាតពណ៌ផ្កាឈូកខ្ចី មានម្រាមដៃនាងវែងជាងម្រាមដៃចង្អុល មានគូទហាប់ណែនបង្ហាញពីសាច់ដុំអាងត្រគាករឹងមាំ និងមានបាតដៃក្រាស់ក្តៅឧណ្ហៗ។ ផ្ទុយទៅវិញ ការមានអណ្តាតស្លេក មានម្រាមដៃកូនខ្លីស្គមស្គាំង ឬការជ្រុះសក់និងស្កូវមុនអាយុ អាចជាសញ្ញានៃការចុះខ្សោយនៃមុខងារតម្រងនោម និងអតុល្យភាពអ័រម៉ូនដែលប៉ះពាល់ដល់សមត្ថភាពផ្លូវភេទ។
ទោះជាយ៉ាងណាក៏ដោយ លក្ខណៈទាំងនេះគ្រាន់តែជាការសង្កេតបឋមប៉ុណ្ណោះ ហើយសុខភាពផ្លូវភេទពិតប្រាកដគឺអាស្រ័យលើការថែទាំសុខភាពទូទៅ និងរបៀបរស់នៅប្រចាំថ្ងៃ៕