យោងតាមការចុះផ្សាយពីប្រភពបរទេស ការដើរត្រឹម ៣០ នាទីជារៀងរាល់ថ្ងៃ ផ្តល់ផលល្អយ៉ាងខ្លាំងដល់សរីរាង្គសំខាន់ៗចំនួន ៣៖
បេះដូងមានភាពរឹងមាំ និងកែលម្អចរន្តឈាម; សាច់ដុំជើង និងសន្លាក់កាន់តែបត់បែនល្អ និងជួយការពារជំងឺពុកឆ្អឹង; និងខួរក្បាលមានភាពស្រស់ថ្លា បង្កើនការចងចាំ និងសមត្ថភាពផ្ចង់អារម្មណ៍។
ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាព អ្នកគួរតែធ្វើការកម្តៅសាច់ដុំ ជ្រើសរើសស្បែកជើងដែលសមស្រប ផឹកទឹកឱ្យបានគ្រប់គ្រាន់ និងស្តាប់តាមស្ថានភាពរាងកាយដោយចាប់ផ្តើមពីល្បឿនមធ្យមជាបន្តបន្ទាប់៕