យោងតាមការចុះផ្សាយពីប្រភពបរទេស សាច់មួយចំនួនអាចបង្កគ្រោះថ្នាក់ដល់សុខភាពលើសពីសាច់ក្រហមធម្មតា ប្រសិនបើអ្នកនៅតែបន្តបរិភោគជាប្រចាំ៖
ទីមួយ សាច់អាំង ឬសាច់បំពងខ្លាញ់ក្នុងសីតុណ្ហភាពខ្ពស់ ព្រោះវាផលិតសារធាតុពុលបង្កមហារីកយ៉ាងខ្លាំងក្លា។ ទីពីរ សាច់កែច្នៃដូចជា សាច់ក្រក ឬសាច់ប្រឡាក់អំបិលយូរថ្ងៃ ដែលត្រូវបានអង្គការសុខភាពពិភពលោកចាត់ទុកជាសារធាតុបង្កមហារីកក្រុមទី ១។ ទីបី សាច់ខ្លោចដែលការបរិភោគផ្នែកខ្លោចនឹងបង្កជាជាតិពុលគីមីកើនឡើងដប់ដងដល់ប្រព័ន្ធរំលាយអាហារ។ ទីបួន សាច់ដែលរក្សាទុកក្នុងទូទឹកកកយូរពេក ឬរលាយទឹកកកច្រើនដង ដែលធ្វើឱ្យគុណភាពប្រូតេអ៊ីនខូចខាត និងងាយកើតបាក់តេរី។
ដើម្បីសុវត្ថិភាព អ្នកគួរកាត់បន្ថយការបរិភោគសាច់ប្រភេទនេះ និងចេះវិធីរក្សាទុកសាច់ឱ្យបានត្រឹមត្រូវ៕