យោងតាមការចុះផ្សាយពីប្រភពបរទេស ការហាត់ប្រាណដើម្បីសុខភាព អាចប្រែក្លាយជាមហន្តរាយប្រសិនបើអនុវត្តខុសវិធី។
ករណីអ្នកជំងឺទឹកនោមផ្អែមម្នាក់ដែលរងគ្រោះដល់ថ្នាក់ខ្សោយតម្រងនោម ក្រោយពីការរត់ម៉ារ៉ាតុងខ្លាំងពេក បានបង្ហាញថា ការហាត់ប្រាណហួសកម្រិតរួមផ្សំជាមួយរបបអាហារតឹងរ៉ឹងពេក ការខ្វះដំណេក ការប្រើប្រាស់ថ្នាំផ្ដេសផ្ដាស និងការមិនយកចិត្តទុកដាក់លើសញ្ញាគ្រោះថ្នាក់របស់រាងកាយ គឺជាកត្តាដែលបំផ្លាញតម្រងនោមយ៉ាងធ្ងន់ធ្ងរ។
ការថែទាំសុខភាពត្រឹមត្រូវទាមទារឱ្យមានតុល្យភាព រួមទាំងការពិនិត្យសុខភាពទៀងទាត់ និងការស្តាប់សញ្ញារាងកាយ ជាជាងការបង្ខំខ្លួនឯងក្នុងកម្រិតដ៏គ្រោះថ្នាក់៕