យោងតាមការចុះផ្សាយពីប្រភពបរទេស ការគេងផ្កាប់មុខគឺជាទម្លាប់ដែលបង្កគ្រោះថ្នាក់ដល់សុខភាពផ្លូវភេទបុរសដោយស្ងៀមស្ងាត់។
ការគេងក្នុងឥរិយាបថនេះធ្វើឱ្យមានការសង្កត់ទៅលើសរីរាង្គបន្តពូជ ប៉ះពាល់ដល់ចរន្តឈាម និងបង្កើនសីតុណ្ហភាពនៅតំបន់ពងស្វាស ដែលជះឥទ្ធិពលអវិជ្ជមានដល់គុណភាពមេជីវិតឈ្មោល និងសមត្ថភាពផលិតអ័រម៉ូនតេស្ដេរ៉ូន។ លើសពីនេះ ការសង្កត់នេះនាំឱ្យរំខានដល់ដំណេក និងការងើបឡើងដោយធម្មជាតិនៅពេលយប់ ដែលជាហេតុធ្វើឱ្យចំណង់ផ្លូវភេទ និងសមត្ថភាពសម្តែងថយចុះ។
ដើម្បីរក្សាសុខភាពផ្លូវភេទឱ្យរឹងមាំ បុរសគួរផ្លាស់ប្តូរទៅគេងចំហៀង ឬគេងផ្ងារវិញ ដើម្បីកាត់បន្ថយការសង្កត់ និងជួយឱ្យសរីរាង្គមានភាពស្រឡះល្អ៕