យោងតាមការចុះផ្សាយពីប្រភពបរទេស ជោគជ័យរបស់កូនមិនមែនស្ថិតលើទ្រព្យសម្បត្តិដែលបន្សល់ទុកឱ្យនោះទេ ប៉ុន្តែវាជាលទ្ធផលនៃឥរិយាបថ និងទម្លាប់របស់ម្តាយ៖
ទីមួយ ការបណ្ដុះផ្នត់គំនិតហិរញ្ញវត្ថុ៖ ម្តាយដែលមិនរអ៊ូរទាំពីការខ្វះខាត ជួយឱ្យកូនមានទស្សនៈវិជ្ជមានក្នុងការស្វែងរកឱកាស ចំណែកការរអ៊ូរទាំនឹងធ្វើឱ្យកូនដិតជាប់នឹងភាពភ័យខ្លាចនៃភាពក្រីក្រ។
ទីពីរ គុណធម៌ និងគំរូភាព៖ អំពើល្អ និងទំនួលខុសត្រូវរបស់ម្តាយគឺជាមេរៀនដែលកូនចងចាំ និងរៀនតាមបានល្អបំផុត។
ទីបី ថាមពលវិជ្ជមាន៖ ការរក្សាទឹកចិត្តរឹងមាំ និងភាពស្រស់បំព្រងក្នុងជីវភាព គឺជាកម្លាំងចលករដ៏ធំបំផុតដែលជួយឱ្យកូនមានមហិច្ឆតាក្នុងការកសាងជីវិតឱ្យល្អប្រសើរ។
សរុបមក ដើម្បីឱ្យកូនជោគជ័យ ម្តាយត្រូវក្លាយជាគំរូនៃការរស់នៅដែលកូនចង់ក្លាយជា៕